​ម៉ាល់ត៍​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ស្តីពី​សន្តិភាព​សម្រាប់​អ៊ុយក្រែន ដោយគ្មានរុស្ស៊ី

 ដោយ៖គួច​ គន្ធារ៉ា

កម្មវត្ថុ​នៃ​កិច្ចប្រជុំ​លើកទី៣​ក៏​ដូច​ជា​លើកទី២ និង​លើកទី១ គឺ​បន្ត​ជជែក​លើ​ផែនការ​សន្តិភាព​ចំនួន ១០ចំណុច​ដែល​ស្នើ​ឡើង​ដោយ​អ៊ុយក្រែន​ដើម្បី​បិទបញ្ចប់​សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ី​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០២២។ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​សង្ឃឹម​ថា កិច្ចប្រជុំលើកទី៣ រយៈពេល ២ថ្ងៃ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ផែនការ​សន្តិភាព​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​រៀបចំ​កិច្ចប្រជុំកំពូល​ស្តីពី​សន្តិភាព​នៅ​មុន​ដំណាច់​ឆ្នាំ ២០២៣។ អ្វី​ជា​ការ​កត់សម្គាល់ ចំនួន​ប្រទេស និង​ស្ថាប័នអន្តរជាតិ​ដែល​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​លើកទី៣ នេះ​មាន​ច្រើន​ជាង​កិច្ចប្រជុំ​លើកទី២ និង​លើក​ទី១។


ការ​ជួបជុំ​រួម​គ្នា​រវាង​សកម្មជន​នៃ​គណបក្ស​ជាតិនិយម​បង់ក្លាដែស BNP និង​គណបក្ស​ហ្សាម៉ាត អ៊ី អ៊ីស្លាមី​ពេល​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ខ្លាំង​គិត​តាំង​ពី​ដើម​ឆ្នាំ ២០២៣។ មួយ​វិញ​ទៀត ការ​បន្ត​ជួបជុំ​របស់​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ពេល​នេះ​បាន​ធ្វើ​ឡើង ៣ខែ​មុន​ការ​រៀបចំ​បោះឆ្នោត​សភា​ដែល​គ្រោង​ធ្វើ​នៅ​ដំណាច់​ខែ​មករា ឆ្នាំ ២០២៤ ខាង​មុខ។ ក្រុម​បាតុករ​បាន​បន្ត​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​លោកស្រី​ឆេក ហាស៊ីណា​ចុះ​ចេញ​ពី​តំណែង។ មាន​អាយុ ៧៦ឆ្នាំ និង​ជា​កូនស្រី​របស់​ប្រធានាធិបតី​ទី១ របស់​ប្រទេស លោកស្រី​ឆេក ហាស៊ីណា​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្រ្តី​តាំង​ពី ១៥ឆ្នាំ និង​បាន​ដឹកនាំ​ប្រទេស​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​គួរ​ឲ្យ​កត់សម្គាល់។


Comments