ការប្រយុទ្ធគ្នានៅហ្កាហ្សារារាំងដល់ការដឹកស្បៀង ខណៈអ៊ីស្រាអែល​ថាមន្ទីពេទ្យជាកន្លែងហាម៉ាសលាក់ខ្លួន

 

ដោយ៖ម៉ម ពិសី

សង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី​២៤ហើយ បន្ទាប់ពីក្រុមភេរវកម្ម​អ៊ីស្លាមនេះ បាន​សំរុកចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា សម្លាប់មនុស្ស​ប្រមាណ​១៤០០នាក់ និង​បានចាប់ចំណាប់​ខ្មាំង​ប្រមាណ​២៣០នាក់។ អស់រយៈពេល២ថ្ងៃមកហើយ ដែល​កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុក ចូលក្នុង​តំបន់ហ្កាហ្សាដោយ​ផ្ទាល់ និងបានបន្ត​បាញ់​ប្លោងមីស៊ីលយ៉ាងដំណំ ទៅលើទីតាំងរបស់​ក្រុមហាម៉ាស។​ ប្រជាជនស៊ីវីលប៉ាឡេស្ទីន កំពុងរងទុក្ខវេទនាដ៏​លំបាកបំផុត ដោយ​សារតំបន់ហ្កាហ្សាត្រូវរាំងខ្ទប់ទាំងស្រុង មិនអាចរត់ទៅណាបាន គ្មានជំរក គ្មាន​​ស្បៀងអាហារ និងគ្មាន​ថ្នាំសង្កូវ។ យោងតាមអាជ្ញាធរសុខាភិបាល​ប៉ាឡេស្ទីន យ៉ាងហោចណាស់ មាន​ជនប៉ាឡេស្ទីនស្លាប់​ជាង​៨០០០នាក់ហើយ គិតត្រឹមថ្ងៃទី​៣០តុលា​។​


Comments