ដោយ៖ អៀង សុខម៉ិញ
ទោះបីជាមានសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិអំពាវនាវឱ្យឈប់បាញ់មនុស្សធម៌ និងការព្រមានអំពីមហន្តរាយមនុស្សធម៌យ៉ាងណាក៏ដោយ ក៏អ៊ីស្រាអែលមិនស្តាប់ដែរ។ អ៊ីស្រាអែលនៅតែបន្តបង្កើនការវាយប្រហារលើតំបន់ហ្កាហ្សា កាន់តែសន្ធាប់ឡើងៗ ជាពិសេសតំបន់ភាគខាងជើងហ្កាហ្សា។ យោធាអ៊ីស្រាអែលចាត់ទុកភាគខាងជើងហ្កាហ្សា(ក្រុងហ្កាហ្សានិងតំបន់ជុំវិញក្រុងហ្កាហ្សា) ជាសមរភូមិប្រយុទ្ធ ដែលក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារផ្លូវអាកាសផង ផ្លូវគោកផង។ ហេតុដូច្នេះហើយបានជានៅថ្ងៃសៅរ៍ម្សិលមិញ ជាថ្មីម្តងទៀត អ៊ីស្រាអែលបានជំរុញឱ្យជនស៊ីវិលប៉ាឡេស្ទីនចាកចេញពីតំបន់ភាគខាងជើងហ្កាហ្សាជាបន្ទាន់ ហើយរំកិលខ្លួនឆ្ពោះទៅកាន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដើម្បីអាចទទួលជំនួយមនុស្សធម៌ដ៏ច្រើនទីនោះ។ទីនោះ។
Comments
Post a Comment