តម្រូវការរ៉ែលីចូមរបស់ចិន កំពុងគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសិទ្ធិមនុស្សនៅទីបេ

 

ដោយ៖ អៀង សុខម៉ិញ

ចិន​ជា​ទីផ្សារ​រថយន្ត​អគ្គិសនី​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ​រហូត​មក​ទល់​ពេលនេះ​​ចិន​តែង​រំពឹង​​លើការ​នាំ​ចូល​រ៉ែ​លីចូមដែល​ជា​លោហៈ​ដ៏​ចាំបាច់​បំផុត​សម្រាប់​ផលិត​ថ្ម (អាគុយ) មក​ពីបណ្តា​​​​ប្រទេស​ផ្សេងៗ​។ ហើយ​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ ប៉េកាំង​ទើប​បាន​ចាប់​ផ្តើម​ធ្វើ​ផលិតកម្មរ៉ែនៅក្នុងស្រុក​ ត្រង់​​តំបន់​ខ្ពង់រាប​ទីបេ ដែលមានកប់​​រ៉ែ​​លីចូម​ក្រោម​ដី​ប្រមាណ​៨៥%​នៃ​ធនធានលីចូម​សរុប​របស់​ប្រទេស។ ការ​សិក្សា​ភូគព្ភសាស្ត្រ​ចិន​ប៉ាន់​ស្មាន​ថា​​តំបន់ខ្ពង់រាប​​ទីបេ ​​ខេត្ត​ស៊ីឈន់និង​ខេត្ត​ជីនហៃ ​​​មានកំណប់​​រ៉ែ​លីចូម​ប្រមាណ​​៣,៦​លាន​តោន​។


Comments