ដោយ៖ឈាង បុប្ផា
នៅក្នុងការប្រកាសតាមកញ្ចក់ទូរទស្សន៍លីបង់ ប្រមុខដឹកនាំចលនាហេស្បូឡាលីបង់ លោក ហាសាន ណាហ្សរ៉ាឡាបាននិយាយថា ក្រុមទាហានហេស្បូឡាបានចាបផ្តើមប្រើប្រាស់សព្វាវុធថ្មីៗនៅក្នុងការវាយប្រហារទៅលើអ៊ីស្រាអែល។
នៅមួយថ្ងៃក្រោយអ៊ីស្រាអែលបើកសង្រ្គាមសងសឹកក្រុមហាម៉ាសប៉ាឡេស្ទីននៅទឹកដីហ្កាហ្សា ក្រុមហេស្បូឡាលីបង់ដែលជាសម្ព័ន្ធមិត្តរបស់ពួកហាម៉ាសប៉ាឡេស្ទីន បានបាញ់គ្រាប់រ៉ូក្កែតសំដៅទីតាំងយោធា និងភូមិប្រជាជនអ៊ីស្រាអែលនៅជាប់ព្រំដែនលីបង់ អ៊ីស្រាអែល។ ការផ្ទុះអាវុធរវាងកងទ័ពអ៊ីស្រាអែលនិងចលនាប្រដាប់អាវុធហេស្បូឡាលីបង់កើតមានសឹងជារៀងរាល់ថ្ងៃ។ ភាគីទាំងពីរបានតតាំងប្រយុទ្ធគ្នាដោយប្រើគ្រប់ទម្រង់អាវុធយុទ្ធភ័ណ្ឌ ដែលមានតាំងពីកាំភ្លើងធំធុនធ្ងន់ មីស៊ីលបញ្ជាពីចម្ងាយ រ៉ូក្កែត និងដ្រូនប្រយុទ្ធ។
Comments
Post a Comment