ដោយ៖ម៉ម ពិសី
នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃចន្ទ ទី១៣វិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា លោកស៊ី ជីនពីង និងលោកចូ បៃដិន នឹងជួបគ្នានៅថ្ងៃពុធទី១៥វិច្ឆិកា។ ប្រធានាធិបតីទាំង២ នឹងនិយាយគ្នាស៊ីជម្រៅ ស្តីអំពីបញ្ហាទូទៅផង និងបញ្ហាយុទ្ធសាស្ត្រផង ដោយផ្តោតសំខាន់ទៅលើទំនាក់ទំនង រវាងចិន និងសហរដ្ឋអាមេរិក។
លោកស្រីបានបន្ថែមថា ប្រធានាធិបតីទាំង២ នឹងនិយាយអំពី សន្តិភាព និងការអភិវឌ្ឍន៍។ ឆ្លើយនឹងសំណួរអ្នកកាសែត ដែលលើកឡើងថា ទំនាក់ទំនងរវាងចិននិងអាមេរិក ជាទំនាក់ទំនងបែបប្រកួតប្រជែងគ្នា លោកស្រី Mao Ning បានបដិសេធថាចិនមិនចាត់ទុកដូច្នេះឡើយ។ លោកស្រីបានអះអាងថា មិនមែនចិនខ្លាចការប្រកួតប្រជែងទេ តែចិនប្រឆាំងដាច់ខាត ចំពោះការប្រើពាក្យនេះ។
Comments
Post a Comment