លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចូលរួម​ក្នុងកម្មវិធី​បើកសម្ពោធពិព័រណ៍ពាណិជ្ជកម្ម ទំនិញនាំចូល​ចិន

ដោយ៖ម៉ម ពិសី
ទៅដល់ទីក្រុងសៀងហៃ លោក​អង់តូនី អាល់បានេស បានចូលរួម​ក្នុងកម្មវិធី​បើកសម្ពោធពិព័រណ៍ពាណិជ្ជកម្ម ទំនិញនាំចូល​មកកាន់​ប្រទេស​ចិន។ លោក​បាន​ថ្លែងសុន្ទរកថា​ជាកិត្តិយស បើកកម្មវិធីនេះ ដែល​លោក​បាន​លើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីដែលលោកដឹកនាំ នឹងបន្តប្រឹងប្រែងធ្វើការងារ ក្នុងន័យស្ថាបនា ជាមួយភាគីចិន។ ផ្អែកតាម​ប្រភពពីក្រសួងការបរទេសចិន លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងបន្តដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបប្រជុំជាមួយ​ថ្នាក់ដឹកនាំចិន និយាយលំអិតអំពីការការស្តារទំនាក់ទំនងទ្វេរភាគី​។

 

Comments