ដោយ៖ម៉ម ពិសី
យោងតាមប្រភពផ្លូវការ លទ្ធផលនៃជំនួបនៅសាន់ហ្វ្រាន់ស៊ីស្កូ បានអនុញ្ញាតឲ្យមហាយក្សទាំង២ បង្កើតបាននូវបណ្តាញទំនាក់ទំនងជាន់ខ្ពស់មួយ ផ្នែកកងទ័ព។ ប្រព័ន្ធទាក់ទងគ្នាជាប្រចាំរវាងកងទ័ពទាំង២ ដែលបានព្យួរចោលអស់រយៈពេលជាង១ឆ្នាំមកហើយ ដោយសារតែវិវាទជាបន្តបន្តាប់។លោក ចូ បៃដិន បានប្រាប់អ្នកកាសែតថា ជំនួបរយៈពេល៤ម៉ោងជាមួយលោកស៊ី ជីនពីង ព្រមទាំងមន្ត្រីជាន់ខ្ពស់ចិន គឺបានធ្វើឡើងក្នុងបរិយាកាសល្អ ប្រកបដោយការស្ថាបនា។ លោកបានអះអាងទៀតថា ចាប់ពីពេលនេះទៅ ក្នុងករណីមានវិបត្តិកើតឡើង គឺលោកនិងលោកស៊ី ជីនពីង អាចទូរស័ព្ទទាក់ទងគ្នា “ដោយផ្ទាល់ និងភ្លាមៗ” តែម្តង។ ដើម្បីបង្ហាញពីភាពប្រសើរឡើង នៃទំនាក់ទំនងរវាងប្រធានាធិបតីទាំង២ លោកស៊ី ជីនពីង និងលោកចូ បៃដិន បានដើរប្រកៀកស្មាក្នុងសួនច្បារ សាសងគ្នាយ៉ាងស្និទ្ធស្នាល ដើម្បីឲ្យអ្នកកាសែតថតរូប។
Comments
Post a Comment