ចិននិងជប៉ុនបានព្រមព្រៀងរកដំណោះស្រាយ និងជជែកដឹកនាំពិភពលោកឆ្ពោះទៅរកសន្តិភាពនិងស្ថិរភាព
ដោយ៖អៀង សុខម៉ិញ
លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា បានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិជប៉ុនថា ចិននិងជប៉ុនបានព្រមព្រៀងស្វែងរកដំណោះស្រាយតាមផ្លូវចរចា និងជជែកពិភាក្សាគ្នាក្រោមគោលការណ៍ស្ថាបនា ព្រោះប្រទេសទាំងពីរជាមហាអំណាច មានទំនួលខុសត្រូវខ្ពស់ ត្រូវបង្ហាញវត្តមានទន្ទឹមគ្នា លូតលាស់រុងរឿងរួមគ្នា ដើម្បីដឹកនាំតំបន់-សង្គមអន្តរជាតិ ពិភពលោកឆ្ពោះទៅរកសន្តិភាពនិងស្ថិរភាព។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងជាថ្មីអំពីសារៈសំខាន់នៃសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ សម្រាប់សហគមន៍អន្តរជាតិនិងជប៉ុនផ្ទាល់ទៅកាន់លោកប្រធានាធិបតីចិនស៊ី ជីនពីង ដោយបញ្ជាក់អំពីការព្រួយបារម្ភរបស់ជប៉ុនចំពោះសកម្មភាពយោធាចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានស្នើសុំផងដែរឱ្យចិនដកពោងចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ នេះបើតាមប្រសាសន៍របស់លោក គីស៊ីដាដដែល។
Comments
Post a Comment