ដោយ៖អៀង សុខម៉ិញ
នៅសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន និងសមភាគីចិនលោក ស៊ីជីនពីងបានជួបពិភាក្សាគ្នា និងបានព្រមព្រៀងផ្សារភ្ជាប់ទំនាក់ទំនងយោធានឹងគ្នាឡើងវិញ។ សម្រាប់លោក Morris Chang ប្រេសិតតៃវ៉ាន់ក្នុងជំនួបកំពូលAPEC ចិននិងអាមេរិកព្រមមានទំនាក់ទំនងយោធាឡើងវិញជាដំណឹងដ៏ល្អបំផុត និងជាជំនួបដ៏ប្រពៃមែនទែន។ នៅចំពោះមុខអ្នកសារព័ត៌មាន លោក ម៉ូរីសចាន់ យល់ថាលទ្ធផលនៃជំនួបនេះជាការចូលរួមចំណែកកាត់បន្ថយភាពតានតឹងរវាងអាមេរិកនិងចិនផង និងមានចំណែកជួយពង្រឹងស្ថិរភាពតំបន់ច្រកសមុទ្រតៃវ៉ាន់ផង។
Comments
Post a Comment