ដោយ៖ឈាង បុប្ផា
៤១ថ្ងៃមកហើយ សង្រ្គាមសងសឹករបស់អ៊ីស្រាអែលទៅលើក្រុមហាម៉ាសបំផ្លាញខ្ទេចខ្ទីរតំបន់ភាគខាងជើងហ្កាហ្សា និងសម្លាប់មនុស្សជាង ១២០០០នាក់ ដែលក្នុងនោះ ភាគច្រើនជាប្រជាជនស៊ីវិលប៉ាឡេស្ទីន។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ទាហានអ៊ីស្រាអែលបានបង្ហាញវីដេអូ ពីការវាយលុក សម្រុកចូលទីក្រុងហ្កាហ្សា ដែលមានតែអគារបាក់ស្រុតដល់ដី ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ ការរំកិលចូលរបស់ទាហានអ៊ីស្រាអែលដែលសន្យាវាយកម្ទេចក្រុមហាម៉ាស និងការបញ្ជាឲ្យប្រជាជនប៉ាឡេស្ទីន ចាកចេញពីភាគខាងជើងហ្កាហ្សា បានធ្វើឲ្យគេចោទសំណួរជាច្រើនពីអនាគតរបស់ហ្កាហ្សា នៅក្រោយចប់សង្រ្គាមវាយប្រហាររបស់អ៊ីស្រាអែល។
Comments
Post a Comment