ដោយ៖ ឈាង បុប្ផា
ជប៉ុន មហាអំណាចសេដ្ឋកិច្ចធំទី៣នៅក្នុងពិភពលោកបន្ទាប់ពីអាមេរិក និងចិនកំពុងជួបបញ្ហាអតិផរណាធ្ងន់ធ្ងរមិនធ្លាប់មាន គិតចាប់តាំងពីរុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែនដែលបានជំរុញឲ្យ តម្លៃថាមពលឡើងថ្លៃកប់ពពក។
នៅក្នុងគោលដៅជួយសម្រាលបញ្ហាអតិផរណារបស់ប្រជាជន និងជំរុញប្រាក់ចំណូលក្រុមហ៊ុនជប៉ុនលោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា ប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២វិច្ឆិកា កញ្ចប់ថវិកាជាង ១១៣ពាន់លានដុល្លារសម្រាប់ផែនការទ្រទ្រង់សេដ្ឋកិច្ច។ តាមកាសែតក្នុងស្រុកជប៉ុន ផែនការទ្រទ្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលនឹងអាចឡើងដល់ជាង២៣៧ពាន់លានដុល្លារ បើសិនគេរាប់បញ្ចូលការវិនិយោគរបស់វិស័យឯកជន។
Comments
Post a Comment