ដោយ៖ឈាង បុប្ផា
ប្រតិកម្មអន្តរជាតិបានធ្លាក់ជាបន្តបន្ទាប់ នៅក្រោយពីបេក្ខជនសេរីស្តាំនិយមជ្រុល លោក Javier Mileiទទួលជ័យជំនះដ៏ធំធេង នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាហ្សង់ទីន កាលពីយប់ថ្ងៃអាទិត្យទី១៩វិច្ឆិកា។ ខណៈពេលអឺរ៉ុប អាមេរិក ឥណ្ឌា និងប្រទេសជាប់របងអាហ្សង់ទីន ប្រកាសស្វាគមជ័យជំនះរបស់លោក Javier Milei មហាអំណាចចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសបានព្រមានអនាគតរដ្ឋាភិបាលថ្មីរបស់អាហ្សង់ទីន ពីកំហុសឆ្គងធ្ងន់ធ្ងរ បើសិនហ៊ានកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន។
Comments
Post a Comment