ការផ្អាកបាញ់ចំនួន៤ថ្ងៃ អ៊ីស្រាអែលនិងពួកហាម៉ាសអនុវត្តដោះលែងចំណាប់ខ្មាំង និងការដោះលែងអ្នកទោស
ដោយ៖គួច គន្ធារ៉ា
តាមកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងពួកហាម៉ាស ការផ្អាកបាញ់មនុស្សធម៌ចំនួន ៤ថ្ងៃជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងចំនួន ៥០នាក់ពីខាងពួកហាម៉ាស និងការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១៥០នាក់ពីខាងអ៊ីស្រាអែល។ តែការដោះលែងចំណាប់ខ្មាំង និងការដោះលែងអ្នកទោសនេះនឹងត្រូវធ្វើឡើងជាដំណាក់កាល។ ដំណាក់កាលទី១ បានចាប់ផ្តើមនៅរសៀលថ្ងៃសុក្រ ទី២៤ វិច្ឆិកាដោយពួកហាម៉ាសបានដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ១៣នាក់ ក្នុងនោះជាស្រ្តី និងកូនក្មេង។
Comments
Post a Comment