​ រុស្ស៊ី​បាន​វាយប្រហារ​ដោយ​ដ្រូន​លើ​ក្រុង​កៀវ​ បណ្តាលឲ្យក្រុង​កៀវ​មួយ​ភាគធំគ្មាន​អគ្គីសនី​ប្រើប្រាស់

ដោយ៖អៀង សុខម៉ិញ
ស្នូរ​ស៊ីរ៉ែន​ប្រកាស​អាសន្ន​មានការ​វាយប្រហារ​ផ្លូវ​អាកាស​បាន​លាន់រន្ទឺ​ឡើងពេញ​រដ្ឋ​ធានី​កៀវ ​រយៈ​ពេល​៦​ម៉ោង​ ហើយ​បំណែក​ដ្រូន​ធ្លាក់​មក​បាន​បង្ក​ឱ្យ​មាន​អគ្គិភ័យ​និង​បំផ្លាញ​អគារ​​ជា​ច្រើន​ខ្នង។ “សត្រូវ​បន្ត​​សាបព្រោះ​ភាព​តក់​ស្លុត​”​ នេះ​ជា​ប្រសាសន៍​របស់​អាជ្ញាធរ​ក្រុង​កៀវ អម​ដោយ​សេចក្តីប្រកាស​របស់​ក្រុម​កងទ័ព​ជើង​អាកាស នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៥​វិច្ឆិកាថា​ យោធា​អាកាសអ៊ុយក្រែន​​បាន​កម្ចាត់​ដ្រូនប្រយុទ្ធ​ ប្រភេទ​shahed​បង្ហោះ​ចេញ​ពី​រុស្ស៊ីមក​បាន​៧១​គ្រឿង​។ ដ្រូន​ភាគច្រើន​ត្រូវ​បាន​កម្ទេច​នៅតំបន់​រដ្ឋ​ធានី។​


 

Comments