ដោយ៖អៀង សុខម៉ិញ
សាធារណជនទូទៅមិនសូវស្គាល់ទេ ប៉ុន្តែZhongzhi ជាសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំ មានបណ្តាញរណបជាច្រើន និងជាតួអង្គដ៏សំខាន់ជាងគេបំផុតមួយរបស់ទីផ្សារហិរញ្ញវត្ថុ។ ធនាគារពាណិជ្ជNomura ប៉ាន់ស្មានថាក្រុមហ៊ុនZhongzhiគ្រប់គ្រងម្នាក់ឯងភាគហ៊ុនចំនួនដល់ទៅជាង១២៨ពាន់លានអឺរ៉ូ។ ក្រុមហ៊ុនធំៗ ព្រមទាំងអ្នកមានៗច្រើនណាស់មកយកលុយមកផ្ញើនឹងក្រុមហិរញ្ញវត្ថុមួយនេះ។ កន្លងមកនិងអស់រយៈពេលច្រើនមកនេះ ក្រុមហ៊ុនសំណង់ អលចនវត្ថុ សហគ្រាសធំនានាតែងតែទៅស្វែងរកហិរញ្ញវត្ថុពីក្រុមហ៊ុន ដូចយ៉ាងZhongzhi សម្រាប់វិនិយោគគម្រោងរបស់ខ្លួន។
Comments
Post a Comment