សង្គ្រាមអ៊ីស្រាអែល៖ ការចរចាពន្យារបទឈប់បាញ់កំពុងបន្ត ខណះត្រៀមដោះដូរចំណាប់ខ្មាំងថ្មីទៀត
ដោយ៖អៀង សុខម៉ិញ
កិច្ចព្រមព្រៀងឈប់បាញ់បួនថ្ងៃ បានអនុញ្ញាតឱ្យជំនួយមនុស្សធម៌រាប់រយឡានបានចូលទៅដល់តំបន់ហ្កាហ្សា។ តាំងពីថ្ងៃសុក្រមក ចំណាប់ខ្មាំង៣៩នាក់ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង និងចំណាប់ខ្មាំងក្រៅក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង២៤នាក់ផ្សេងទៀតភាគច្រើនជាជនជាតិថៃ បានទទួលសេរីភាពទល់នឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាថ្នូរចំនួន១១៧នាក់។ ពោលគឺជាការដោះដូរមួយទល់នឹងបី។ នៅថ្ងៃអាទិត្យម្សិលមិញ ហាម៉ាសបានដោះលែងចំណាប់ខ្មាំង១៧នាក់ ក្នុងនោះ១៤នាក់ជាអ៊ីស្រាអែលនិងម្នាក់ជាក្មេងអាយុ៤ឆ្នាំឆ្នាំសញ្ជាតិអាមេរិក ព្រមទាំងជនជាតិថៃបីនាក់។
Comments
Post a Comment