ដោយ៖ ឈាង បុប្ផា
ជាមួយសំឡេងគាំទ្រ ២២៦ និងសំឡេងប្រឆាំងចំនួន ១៩៦ សភាអ្នកតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយសំឡេងភាគច្រើនរបស់បក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តកញ្ចប់ថវិកា១៤ពាន់លានដុល្លារសម្រាប់ជួយអ៊ីស្រាអែល ដែលកំពុងជាប់ដៃធ្វើសង្រ្គាមជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន។
សម្រាប់ប្រធានសភាអ្នកតំណាងរាស្រ្ត មកពីបក្សសាធារណរដ្ឋ វាជារឿងបន្ទាន់ ដែលគេត្រូវអនុម័តច្បាប់ផ្តល់ជំនួយថវិកា ជួយអ៊ីស្រាអែល ក្នុងគ្រាមានសង្រ្គាម។ យ៉ាងណាក៏ដោយ កញ្ចប់ជំនួយ១៤ពាន់លានដុល្លារ មាននិយាយពីប្រព័ន្ធខែលមីស៊ីល និងសព្វាវុធអាមេរិកសម្រាប់ជួយកងទ័ពអ៊ីស្រាអែលនៅក្នុងសមរភូមិហ្កាហ្សា ដែលសភាអ្នកតំណាងរាស្រ្តបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ ទំនងមិនអាចលេចចេញរូបរាងបានឡើយ ពោល គឺស្លាប់មុនកើត ព្រោះថា ព្រឹទ្ធសភា រួមទាំងលោកប្រធានាធិបតី អាមេរិក ចូ បៃដិនបានសន្យាហើយថា នឹងវេតូប្រឆាំង មិនចុះហត្ថលេខាដាច់ខាត ច្បាប់ស្តីពីការផ្តល់ជំនួយសម្រាប់អ៊ីស្រាអែល។
Comments
Post a Comment