អាមេរិកនិងអឺរ៉ុបថ្កោលទោសអំពើហិង្សា​របស់​និគមអ៊ីស្រាអែល​ទៅលើ​ប្រជាជនប៉ាឡេស្ទីន​ក្នុង​ស៊ីហ្សកដានី

ដោយ៖ឈាង បុប្ផា
ខណៈពេល​ដែលប្រជាជន​ប៉ាឡេស្ទីន​ជាង​២លាននាក់​នៅក្នុង​តំបន់​ហ្កាហ្សា​ជួបទុក្ខវេទនា​ដោយសារ​ការទម្លាក់គ្រាប់បែក ការវាយប្រហារ​របស់​​កងទ័ព​អ៊ីស្រាអែល​ទៅលើ​​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ក្នុងទឹកដី​ហ្កាហ្សា ​ ប្រជាជន​នៅក្នុង​តំបន់​ស៊ីហ្សកដានីទឹកដីមួយទៀត​របស់ប៉ាឡេស្ទីន​ដែលត្រូវ​អ៊ីស្រាអែល​ដណ្តើម​កាន់កាប់តាំងពី​ឆ្នាំ​១៩៦៧ ​ដោយ​រំលោភច្បាប់អន្តរជាតិ​ ក៏កំពុងរងគ្រោះដោយសារ​ការធ្វើទុក្ខបុកម្នេញពីសំណាក់​ក្រុមនិគមជនអ៊ីស្រាអែល។សង្រ្គាមអ៊ីស្រាអែលនិងពួកហាម៉ាស​កំពុងអុជ បង្កឲ្យមានភាពតានតឹងខ្លាំង​នៅ​ព្រំដែន​អ៊ីស្រាអែលជាមួយប្រទេស​លីបង់ និង​នៅ​តំបន់​ស៊ីហ្សកដានី ជាទីដែលអំពើហិង្សា​រវាង​​កងកម្លាំងរក្សាសន្តិសុខនិងក្រុមនិគមជនអ៊ីស្រាអែលជាមួយ​ប្រជាជនប៉ាឡេស្ទីន​កើនឡើងក្នុងកម្រិតមួយ​គួរ​ឲ្យព្រួយបារម្ភ។ តាមអាជ្ញាធរ​ប៉ាឡេស្ទីន ចាប់តាំងពី​បើកសង្រ្គាមវាយប្រហារ​ទៅលើតំបន់ហ្កាហ្សា កងទ័ព​អ៊ីស្រាអែលដែលភ័យខ្លាច​ការងើបបះបោរ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ ​បាន​បិទខ្ទប់​ រារាំងការធ្វើដំណើរចេញចូលរបស់ប្រជាជន​នៅ​តំបន់​ស៊ីហ្សកដានី ចំណែក​ក្រុមនិគមជនអ៊ីស្រាអែល​ដែល​ចូលទៅបង្កើតសំណង់ខុសច្បាប់​ក្នុងទឹកដីស៊ីហ្សកដានី​ឆ្លៀតឱកាសប្រព្រឹត្តអំពើហិង្សាសម្លាប់មនុស្ស វាយបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីភូមិផ្ទះសម្បែង​។
ដោយ៖អៀង សុខម៉ិញ
នេះ​ជា​គម្រប់​៦​ឆ្នាំជាប់​គ្នា​ដែល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ និង​ជា​រយៈ​ពេលថយ​ចុះ​​ដ៏​វែង​​មិន​ដែល​ធ្លាប់​មាន​កត់​ត្រា​ពី​មុន​មក​ទេ គិត​ចាប់​តាំង​ពី​វិទ្យាស្ថាន​IDEAចាប់​ផ្តើម​ប្រមូល​ផ្តុំ​ទិន្នន័យ​នៅឆ្នាំ​១៩៧៥មក។ តាមការ​ពិតទៅ​នោះ បើ​តាមសេចក្តីប្រកាស​របស់​​អគ្គលេខា​ធិការ​អង្គការ​IDEA នៅក្នុង​របាយការណ៍ លទ្ធិប្រជាធិបតេយ្យជួប​ការ​លំបាក តែ​​រហូត​មក ហើយ​បើ​​ប្រសើរ​​គឺ​ត្រឹមមាន​ស្ថានភាព​​ថេរ និង​មាន​ការ​ធ្លាក់​ចុះ​ដោយ​ដុបៗ នៅ​ច្រើន​កន្លែងប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​​ឆ្នាំ​២០២២កន្ល​ងទៅ ប្រព័ន្ធ​ប្រជាធិបតេយ្យ​រង​ការ​គំរាមកំហែង​នៅ​ស្ទើរ​ទូទាំង​ពិភពលោក ហើយ​​ច្បាប់​នីតិរដ្ឋ​និង​នយោបាយ រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ។


 

Comments