ដោយ៖គួច គន្ធារ៉ា
ជំនួបរវាងលោកប៊្លីនកិន និងលោកហ្វេដិនបានធ្វើឡើង ខណៈដែលតួកគីកំពុងបន្តបញ្ចេញកំហឹងប្រឆាំងអ៊ីស្រាអែល និងបស្ចិមលោកទាក់ទងនឹងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ កំហឹងរបស់តួកគីនេះត្រូវបានសម្តែងចេញពីចលនាបាតុកម្មរបស់មហាជន និងពីប្រធានាធិបតីលោកអ៊ែរដូហ្កាន។ នៅក្នុងពិធីជួបជុំជាមួយក្រុមអ្នកគាំទ្រលោកកាលពីថ្ងៃទី២៨ តុលា លោកអ៊ែរដូហ្កានបានចោទអ៊ីស្រាអែលពីបទកំពុងសម្លាប់រង្គាលប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា និងថា ទង្វើរបស់អ៊ីស្រាអែលលើហ្កាហ្សាជាឧក្រិដ្ឋកម្មសង្រ្គាម ពោលមិនមែនជាទង្វើការពារខ្លួនទេ។
Comments
Post a Comment