អាមេរិក​និង​ឥណ្ឌា​កំពុង​បើក​ជំនួប ​​២+២បាន​បង្ហាញ​ឆន្ទៈ​រឹត​ចំណង​​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​នឹង​គ្នា

ដោយ៖អៀង សុខម៉ិញ
សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​កំពុង​បើក​ជំនួបប្រចាំ​ឆ្នាំ​​២+២ គឺ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​និង​ការពារជាតិ នៅទីក្រុង​ញូវដេលី។ វា​ជា​ការ​ចាំបាច់​បំផុត​ដែលប្រទេស​​ប្រជាធិបតេយ្យ​ដ៏​ធំ​ជាង​គេ​នៅ​លើក​ទាំងពីរ​ត្រូវ​ផ្តោះ​ប្តូរ​ទស្សនៈ​គ្នា​និង​ស្វែង​រក​កម្មវត្ថុ​រួម​សម្រាប់​សុខុមាភាព​ជូន​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស​។ នេះ​ជា​ប្រសាសន៍​របស់​លោក ឡូយ អូស្ទីន រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ ដោយ​លើក​សរសើរ​ថា កិច្ចសហប្រតិបត្តិការ​អាមេរិក​ឥណ្ឌាត្រូវ​បាន​ពង្រឹង​លើ​គ្រប់​វិស័យ។ រីឯ​លោក​ប្រមុខ​ការទូត​អាមេរិក អង់តូនីប្លីងកិន​វិញ បាន​ទទូច​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​របស់​អាមេរិក​ចំពោះ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​ភាព​ចាំបាច់នៃ​ការ​​តំបន់អាស៊ីប៉ាស៊ីហ្វិក​ឱ្យ​រុងរឿង សេរី ពិត និង​ប្រាកដ ពោល​គឺ​អាមេរិក​ចង់ដៅ​រិះគន់​ដោយ​មិន​ចំហ​មហិច្ឆតា​សេដ្ឋកិច្ច​ នយោបាយ​​និង​យុទ្ធសាស្ត្រ​ចិន​នៅ​ក្នុង​តំបន់។

 

Comments