អ៊ីស្រាអែលទុកពេល​៤ម៉ោងរ​ឲ្យ​ប្រជាជនស៊ីវីលចាកចេញ មុននឹងបើកប្រតិបត្តិការនៅក្នុងទីក្រុង​ហ្កាហ្សា

ដោយ៖ម៉ម ពិសី
លោករដ្ឋមន្ត្រីអ៊ីស្រាអែល បានឆ្លៀត​ប្រកាសអំពាវនាវជាថ្មីម្តងទៀត ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន ត្រូវចាកចេញពី​ទីក្រុង​ហ្កាហ្សាឲ្យអស់។ កងទ័ពអ៊ីស្រាអែលនឹងទុកពេល​៤ម៉ោង បើកចំហរទ្វារ​ឲ្យ​ប្រជាជនស៊ីវីលចាកចេញ មុននឹងបើកប្រតិបត្តិការនៅក្នុងទីក្រុង​នេះ​។ លោក​បន្ថែមថា Tsahal នឹង​បើកប្រតិបត្តិការថ្មើរជើង ជាមួយ​នឹងរថក្រោះ ​រថពាសដែក ពីគ្រប់ច្រកទាំងអស់ សំដៅចូលទៅ​សម្លាប់សមាជិក​ក្រុមភេរវកម្មហាម៉ាសម្តងមួយៗ កំទេចមូលដ្ឋាន​លាក់​ខ្លួន ទីតាំងស្តុកអាវុធ និង​ប្រព័ន្ធទូរគមនាគមន៍របស់ក្រុមហាម៉ាស។​


 

Comments