ភូមាជាប់ព្រំដែនចិនមានការប្រយុទ្ធគ្នាយ៉ាងហិង្សារវាងរដ្ឋាភិបាល និងសម្ព័ន្ធប្រដាប់អាវុធជាតិ
ដោយ៖គួច គន្ធារ៉ា
លោកមីន ស្វេបានថ្លែងយ៉ាងដូចនេះនាថ្ងៃពុធ ទី៨ វិច្ឆិកានៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសន្តិសុខ និងការពារជាតិដោយមានការចូលរួមពីមេដឹកនាំរបបសឹកលោកមីន អ៊ុងឡាំង។ ប្រធានាធិបតីលោកមីន ស្វេបានយល់ឃើញថា ការលះបង់ជីវិតជារឿងចាំបាច់ដើម្បីស្តារស្ថិរភាពឡើងវិញ។ គួររម្លឹកថា តាំងពីដំណាច់ខែតុលាដែលរដ្ឋឆានស្ថិតប៉ែកខាងជើងជាប់ព្រំដែនចិនបានស្គាល់ការប្រយុទ្ធគ្នាយ៉ាងហិង្សារវាងទ័ពរដ្ឋាភិបាល និងសម្ព័ន្ធប្រដាប់អាវុធជាតិពិន្ធុដែលរួមគ្នាដោយ ៣ក្រុម គឺកងទ័ពរំដោះជាតិតាអុង កងទ័ពអារ៉ាខាន់ និងសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា។
Comments
Post a Comment