របាយការណ៍៖ព្យាករណ៍ថ្មីរបស់ OCDE សេដ្ឋកិច្ចសកលធ្លាក់ចុះខ្លាំងឆ្នាំ ២០២៣ មិនមែនដោយសារសង្រ្គាមទេ
ដោយ៖គួច គន្ធារ៉ា
តាមការព្យាករណ៍ថ្មីរបស់ OCDE សេដ្ឋកិច្ចសកលឆ្នាំ ២០២៣ មានកំណើន ២,៩% ពោលធ្លាក់ចុះ ០,១% បើធៀបនឹងការព្យាករណ៍កាលពីខែកញ្ញា។ សម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ ខាងមុខត្រូវបាន OCDE រក្សាទុកចំនួនដដែលក្នុងកម្រិត ២,៧%។ ប្រមុខសេដ្ឋវិទូរបស់ OCDE លោកស្រី Clare Lombardelli បានបញ្ជាក់នៅក្នុងរបាយការណ៍ថា កត្តាចម្បងដែលបានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចសកលថមថយក្នុងឆ្នាំ ២០២៣ មិនមែនដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងចលនាហាម៉ាសទេ។ តែដោយសារមូលហេតុសំខាន់ចំនួន ៣ ទី១ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ ទី២ ការធ្លាក់ចុះនៃការដោះដូរពាណិជ្ជកម្ម និងមូលហេតុទី៣ គឺការបាត់បង់ទំនុកចិត្ត។ គឺមូលហេតុសំខាន់ទាំង ៣ ដែលបានជះផលវិបាកធ្ងន់ធ្ងរលើសេដ្ឋកិច្ចសកលឆ្នាំ ២០២៣។
Comments
Post a Comment