យោធាអ៊ីស្រាអែល​បាន​ផ្តើម​វាយ​​សំដៅ​លើ​តំបន់​ហ្កាហ្សា ក្រោយកិច្ចព្រមព្រៀង​ឈប់​បាញ់​បាន​បិទ​បញ្ចប់

 ដោយ៖អៀង សុខម៉ិញ


ក្រុម​អ្នក​ចរចាកាតា​អេហ្ស៊ីប​​​បន្ត​ខ្នះខ្នែង​សម្រុះ​សម្រួល​រហូត​ដល់​​កណ្តាល​យប់​ដោយ​សង្ឃឹម​ថា​នឹង​អាច​បន្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់រវាង​អ៊ីស្រាអែល​និង​ហាម៉ាស​​បាន​ទៀត។ ក្រោយ​ឮ​សេចក្តី​អំពាវនាវ​នៅ​ប៉ុន្មាន​ម៉ោង​មុន​ផុត​កិច្ចព្រមព្រៀង របស់​លោក​ប្រមុខ​ការទូត​អាមេរិក​អង់តូនី​ប្លីងកិន ដែល​កំពុង​ស្ថិត​នៅ​ក្រុង​ទែលអាវីល ចលនា​ហាម៉ាស​បាន​ឱ្យ​តម្រ៉ុយ​ថា​ត្រៀម​លក្ខណៈ​បន្ត​បទ​ឈប់​បាញ់។ប៉ុន្តែ​ចូល​ដល់​​ព្រឹក​ថ្ងៃ​សុក្រ​ទី​១​ធ្នូ គ្រាន់​តែផុត​ម៉ោង​ដែល​មាន​ចែង​ក្នុង​បទ​ឈប់​បាញ់​ភ្លាម លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហូ​បាន​ថ្លែង​ចោទ​ចលនា​ហាម៉ាស​ថា​បាន​រំលោភ​បទ​ឈប់​បាញ់​​និង​បាន​បង្ហោះ​គ្រាប់​រ៉ុកកែត​មក​លើ​អ៊ីស្រាអែល។ នៅក្នុង​សេចក្តីថ្លែងការណ៍​អ្នកនាំពាក្យ​រដ្ឋាភិបាល​រដ្ឋាភិបាលបាន​អះអាង​ថា​ ​​អ៊ីស្រាអែល​ដាច់ខាត​ត្រូវ​តែ​សម្រេច​កម្មវត្ថុ​សង្គ្រាម​ឱ្យ​បាន​គឺ ទៅ​ដោះលែង​ចំណាប់​ខ្មាំង កម្ទេច​ពួក​ចលនា​ហាម៉ាស​និង​ធ្វើ​ឱ្យ​​ ហ្កាហ្សាក្លាយ​​ជា​​តំបន់គ្មាន​ការ​គំរាមកំហែង​​សម្រាប់​អ៊ីស្រាអែល។

Comments