សង្គ្រាមនៅអ៊ុយក្រែនកំពុងក្តៅកគុក ខណៈលោក​ហ្សេឡេនស្គីប្រកាស​​​រកជំនួយ​ ថវិកានិងគ្រឿង​សព្វាវុធកំពុងខ្វះ

ដោយ៖ ម៉ម ពិសី
មុននឹងជួប​ប្រជុំរួមគ្នា ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមប្រទេសស្កង់ឌីណាវទាំង៥ លោក​ប្រធានាធិបតីហ្សេឡេនស្គី បានជួប​ពិភាក្សជាមួយលោក​នាយករដ្ឋមន្ត្រី​​ន័រវែស Jonas Gahr Store។ ផ្អែកតាមលិខិតប្រកាស មុនលោកហ្សេឡេនស្គីទៅដល់ លោកនាយករដ្ឋមន្ត្រីន័រវែស​បាន​អះអាងថា ន័រវែសនឹងបន្ត​ជួយអ៊ុយក្រែនជានិច្ច​ នៅក្នុងការ​ប្រយុទ្ធការពារជាតិ ទល់នឹងការឈ្លានពានរបស់រុស្ស៊ី​។

គួរបញ្ជាក់ថា សមរភូមិប្រយុទ្ធនៅអ៊ុយក្រែន ហាក់នៅទ្រឹង មិនបានលទ្ធផលជោគជ័យ ដូចដែល​អ៊ុយក្រែនចង់បាននោះទេ។ សង្គ្រាម​កាន់តែអូសបន្លាយ បានធ្វើការគាំ​ទ្រអ៊ុយក្រែនពីសំណាក់​ក្រុមប្រទេសសម្ព័ន្ធមិត្ត កាន់តែចុះខ្សោយ​។ អ៊ុយក្រែនបានខំប្រឹងអំពាវនាវ ថាខ្លួនត្រូវការ​ថវិកា នឹងគ្រឿងសព្វាវុធបន្ថែមទៀត ដើម្បីអាចបន្តប្រយុទ្ធ​។


 

Comments