ដោយ៖ ម៉ម ពិសី
អាជ្ញាធរហុងកុង បានព្យាយាមផ្សព្វផ្សាយពាណិជ្ជកម្ម ដាក់ផ្ទាំងបដាពាសពេញទីក្រុង ដើម្បីជំរុញប្រជាជនឲ្យទៅបោះឆ្នោត ។ មិនត្រឹមប៉ុណ្ណោះទេ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានសម្រេចពន្យាម៉ោងបិទការិយាល័យបោះឆ្នោត ដល់ទៅ១ម៉ោងកន្លះបន្ថែមទៀត។
តែយ៉ាងណា យោងតាមតួលេខផ្សាយលើគេហទំព័ររដ្ឋបាលហុងកុង នៅព្រឹកថ្ងៃចន្ទ ក្នុងចំណោមប្រជាជនហុងកុង ៤លាន៣សែននាក់ គឺមានតែ ១លាន២សែននាក់ទេ ដែលបានទៅចូលរួមបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាសង្កាត់ កាលពីថ្ងៃអាទិត្យ ទី១០ធ្នូ។ នេះគឺជាអត្រាអ្នកទៅចូលរួមបោះឆ្នោតទាបបំផុត នៅក្នុងប្រវត្តិសាស្ត្រហុងកុង។
Comments
Post a Comment