ដោយ៖ ឈៀង បុប្ផា
ការសម្លាប់រង្គាលមិនធ្លាប់មាន ជំងឺអាសន្នរោគ និងគ្រោះអត់ឃ្លាន។ ទាំងនេះជាអ្វីដែលប្រជាជនប៉ាឡេស្ទីនកំពុងជួបប្រទះ នៅហ្កាហ្សា ដែលក្លាយជាសមរភូមិប្រយុទ្ធគ្នាដ៏ហិង្សារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅ២ខែមកនេះ។
នៅថ្ងៃអាទិត្យ មួយថ្ងៃក្រោយ ក្រុមប្រឹក្សាសន្តិសុខបរាជ័យ មិនអាចចេញសេចក្តីសម្រេច ទាមទារបទឈប់បាញ់មនុស្សធម៌ ដោយសារវេតូរបស់អាមេរិក អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកបង្កើនការវាយប្រហារដ៏ហិង្សា តាមផ្លូវអាកាស និងផ្លូវគោក ទៅលើទីក្រុង Khan Younès និងទីក្រុងរ៉ាហ្វា នៅភាគខាងត្បូង ហ្កាហ្សា ជាប់ព្រំដែនជាមួយអេហ្ស៊ីប។
Comments
Post a Comment