ដោយ៖ ម៉ម ពិសី
ថ្ងៃសៅរ៍ទី២៣ធ្នូ ម៉ោង១០ព្រឹក នាវាដឹកសារធាតុគីមីមួយគ្រឿង ឈ្មោះ MV Chem Pluto ដោតទង់ជាតិលីបេរីយ៉ា កម្មសិទិ្ធរបស់ក្រុមហ៊ុនជប៉ុនមួយ បានរងនូវការវាយប្រហារដោយដ្រូនអត្តឃាតមួយគ្រឿង នៅចំងាយប៉ុន្មានប្រមាណ ៣៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រឥណ្ឌា ក្បែរកំពង់ផែVeraval រដ្ឋគូចារ៉ាត់។ ទីភ្នាក់ងារសន្តិសុខផ្លូវសមុទ្រអង់គ្លេស UKMTO បានឲ្យដឹងថា ការវាយប្រហារនេះ បានបង្កឲ្យមានអគ្គីភ័យនៅលើនាវា តែត្រូវបានពន្លត់ទាន់ពេលវេលា។ កងទ័ពជើងទឹកឥណ្ឌា បានបញ្ជាក់ឲ្យដឹងថា គេបានបញ្ជូនយន្តហោះ និងនាវាចម្បាំងមួយគ្រឿង ទៅអន្តរាគមន៍ជួយនាវារងគ្រោះ។
ផ្អែកតាមកាសែត Wall Street Journal គឺនាវា MV Chem Pluto ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនហូឡង់មួយ។ ហើយក្រុមហ៊ុននេះ គឺមានជាប់ពាក់ព័ន្ធ ជាមួយអ្នកជំនួញជនជាតិអ៊ីស្រាអែលម្នាក់ ឈ្មោះ Idan Ofer។ ប្រភពពីកងទ័ពអាមេរិក បានអះអាងថា ដ្រូនអត្តឃាតត្រូវបានបញ្ជាចេញពី អ៊ីរ៉ង់។

Comments
Post a Comment