ដោយ៖ ម៉ម ពិសី
យោងតាមការផ្សាយ របស់បណ្តាញទូរទស្សន៍រដ្ឋស៊ីរី មេទ័ពអ៊ីរ៉ង់ម្នាក់ឈ្មោះ Razi Moussavi បានស្លាប់ហើយ បន្ទាប់ពីបានរងការវាយប្រហារ ពីសំណាក់កងទ័ពអ៊ីស្រាអែល។ មីស៊ីលចំនួន៣គ្រាប់ ត្រូវបានបាញ់សំដៅមកលើផ្ទះ របស់មេទ័ពអ៊ីរ៉ង់រូបនេះ នៅសង្កាត់ Sayeda Zeinab ស្ថិតនៅខាងត្បូងរដ្ឋធានីដាម៉ាស។ បណ្តាញទូរទស្សន៍ បានផ្សាយរូបភាព បង្ហាញឲ្យឃើញផ្សែងខ្មៅ ហោះឡើង នៅទីតាំងកើតហេតុ។
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Mehr ដែលស្រង់សំដីអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅស៊ីរី បានចុះផ្សាយថា មីស៊ីល៣គ្រាប់របស់អ៊ីស្រាអែល បានបាញ់ចំផ្ទះរបស់លោក អគ្គមេបញ្ជាការ Razi Moussavi កាលពីរសៀលថ្ងៃចន្ទទី២៥ធ្នូ។ កងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់ បានចេញលិខិតមួយនៅព្រឹកថ្ងៃអង្គារទី២៦ធ្នូ បញ្ជាក់ថាលោកអគ្គមេបញ្ជាការ Razi Moussavi បានស្លាប់ហើយ គឺស្លាប់ដោយស្នាដៃរបស់អ៊ីស្រាអែល។ ដូចគ្នាដែរ លោកប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី បានចេញលិខិតប្រកាស ដោយបានគំរាមថា អ៊ីរ៉ង់នឹងសងសឹកអ៊ីស្រាអែល ឲ្យសក្តិសមបំផុតនឹងឧក្រិដ្ឋកម្មនេះ។

Comments
Post a Comment