ថ្ងៃសៅរ៍ទី​២៣ធ្នូ រដ្ឋាភិបាលអេស្ប៉ាញប្រកាសដកខ្លួន​មិនចូលរួម​ក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក

ដោយ៖ ម៉ម ពិសី
អស់មួយសប្តាហ៍​មកហើយ ដែលក្នុងជួរនយោបាយ​អេស្ប៉ាញ មាន​ចម្ងល់និង​ការជជែកសួរដេញដោលគ្នា បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រកាសថាអេស្ប៉ាញស្ថិតក្នុង​ចំណោម​១០ប្រទេស​​ ដែលចូលរួមក្នុង​សម្ព័ន្ធភាព​យោធា ដើម្បីការពារសន្តិសុខតំបន់​សមុទ្រក្រហម។​ បន្ទាប់ពី​បាន​ស្ទាក់ស្ទើ ដោយ​ទើសទាល់​ ទីបំផុត​ រដ្ឋភិបាល​អេស្ប៉ាញ បានចេញមុខប្រកាស អេស្ប៉ាញ​មិនចូលរួម​នៅក្នុងសម្ព័ន្ធភាពនេះទេ​។
យោងតាមលិខិតប្រកាស របស់ក្រសួងការពារជាតិអេស្ប៉ាញ ចេញផ្សាយ​នៅល្ងាចថ្ងៃសៅរ៍ ទី២៣ធ្នូ គឺរដ្ឋាភិបាល​អេស្ប៉ាញ សូមបដិសេធ​មិនគាំទ្រគំនិតពង្រីកបេសសកម្ម Atalante ដែល​ត្រូវបាន​បង្កើតឡើងនៅឆ្នាំ​២០០៨ ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​សកម្មភាពចោរសមុទ្រ ក្នុង​មហាសមុទ្រឥណ្ឌាឡើយ។

 

Comments