ដោយ៖ ហេង ឧត្តម
ប្រភពពីទូរទស្សន៍រដ្ឋចិន CCTV អាជ្ញាធរមូលដ្ឋាន បានធ្វើតុល្យការបឋម នៅព្រឹកថ្ងៃអង្គារ និង ឲ្យដឹងថា យ៉ាងហោច មនុស្សស្លាប់ ១០៥ នាក់ ហើយ ជាង ៤០០ នាក់ផ្សេងទៀត រងរបួស ក្នុងខេត្តកាន់ស៊ូ ។ ចំណែក ទីក្រុង១ជាប់ព្រំប្រទល់ខេត្តនេះ គឺរងគ្រោះដែរ ស្លាប់មនុស្ស ១៣ នាក់ និង ១៨២ នាក់ រងរបួស។ ចំនួននេះ នៅមិនទាន់រាប់ពីមនុស្សដែលកំពុងបាត់ខ្លួនផងទេ។ រីឯ ផ្ទះសម្បែងលំនៅដ្ឋាន ប្រមាណ ៥ ០០០ ត្រូវខូចខាត។
គ្រោះថ្នាក់រញ្ជួយដីនៅចិន លើកនេះ មានជម្រៅ ១០ គីឡូម៉ែត្រ ហើយមានកម្រិតរញ្ជួយ ៥,៩ រ៉ិចទ័រ។ នេះបើតាម វិទ្យាស្ថានសិក្សាភូគព្ភសាស្ត្រអាមេរិក ដែលបានវាស់ស្ទង់កម្រិតរញ្ជួយដី។ តែបើតាមទីភ្នាក់ងារកាសែតចិនស៊ីនហួរ គឺ កម្រិតរញ្ជួយ មានរហូតដល់ ៦,២ រ៉ិចទ័រ ឯណោះ ហើយនិងបញ្ជាក់ថា វានឹងនាំឲ្យមានគ្រោះថ្នាក់រញ្ជួយដីថ្មីៗ និងការបាក់ដីបន្ថែមទៀត ចាប់ពីពេលនេះ ទៅប៉ុន្មានថ្ងៃខាងមុខ។

Comments
Post a Comment