ដោយ៖ ឈាង បុប្ផា
គ្រាន់តែបទឈប់បាញ់មនុស្សធម៌ចប់ភ្លាម នៅថ្ងៃសុក្រ អ៊ីស្រាអែលនិងក្រុមហាម៉ាសលើកអាវុធវាយប្រហារគ្នាដោយមិនបន្ថយដៃ។ ខណៈពេលដែល ក្រុមហាម៉ាសនិងក្រុមជីហាតអ៊ីស្លាមដែលជាដៃគូប្រកាសបាញ់គ្រាប់រ៉ូក្កែតសំដៅទឹកដីអ៊ីស្រាអែល ជាពិសេសទីក្រុងតែលអាវីវ ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាយល់ថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅក្រោយបទឈប់បាញ់ គឺសន្ធឹកខ្លាំងក្លាជាងពេលណាៗទាំងអស់ គិតចាប់តាំងអ៊ីស្រាអែលផ្តើមសង្រ្គាមប្រឆាំងក្រុមហាម៉ាសកាលពីដើមខែតុលា។
Comments
Post a Comment