អឺរ៉ុប​ក៏ដូចអាមេរិកមិនអាចផ្តល់​កញ្ចប់ជំនួយឲ្យ​អ៊ុយក្រែន ខណៈកំពុង​ប្រឈម​នឹង​ការខ្វះ​សព្វាវុធ

ដោយ៖ ឈាង បុប្ផា
សហភាពអឺរ៉ុប​មិនអាច​ឆ្លើយតប​ទាំងស្រុង​ទៅនឹង​ការទន្ទឹងទុក​របស់​ភាគីអ៊ុយក្រែន។ បន្ទាប់ពីជួបប្រជុំ​ពេញមួយយប់ថ្ងៃ​ព្រហស្បតិ៍ ឈាន​ចូល​ដល់​ថ្ងៃសុក្រ មេដឹកនាំ​របស់បណ្តាប្រទេស​សមាជិកសហភាពអឺរ៉ុប​នៅតែមិនអាច​បញ្ចុះបញ្ចូល​ហុងគ្រី នៅក្នុង​ផ្តល់​កញ្ចប់ជំនួយ​ថ្មី​សម្រាប់​អ៊ុយក្រែន ដែល​កំពុង​ត្រូវការ​ជំនួយ​បន្ទាន់ ដើម្បី​ធ្វើសង្រ្គាម​ជាមួយ​រុស្ស៊ី។

តាម​នាយករដ្ឋមន្រ្តី​ហូឡង់ លោក Mark Rutte មេដឹកនាំ​របស់​​ប្រទេស​ចំនួន​២៦របស់​សហភាពអឺរ៉ុប បាន​យល់ព្រម​ដើម្បី​បេះ​យក​ចំណែក​មួយផ្នែក​របស់​ថវិកា​សហភាពអឺរ៉ុប ទៅ​ជួយ​អ៊ុយក្រែន ប៉ុន្តែ ហុងគ្រី លើកដៃវេតូ មិនព្រម។ យ៉ាងណាក៏ដោយ នាយក​រដ្ឋមន្រ្តី​ហូឡង់​សង្ឃឹម​ថា សហភាព​អឺរ៉ុប​នឹង​អាចរកឃើញ​ឯកភាពគ្នា​ នៅដើមឆ្នាំក្រោយ នៅ​អំឡុង​ជំនួបកំពូល​អឺរ៉ុប។

 

Comments