ដោយ៖ ឈាង បុប្ផា
ក្រុមឧទ្ទាមហ៊ូទីយេម៉ែននៅតែបន្តធ្វើព្យុះធ្វើភ្លៀង នៅសមុទ្រក្រហម ដោយបើកការវាយប្រហារទៅលើកប៉ាល់ដឹកទំនិញពីរគ្រឿងទៀត នៅថ្ងៃចន្ទទី ១៨ធ្នូ។ នៅក្នុងសេចក្តីប្រកាស ក្រុមហ៊ូទីយេម៉ែនអះអាងថា ខ្លួនជាអ្នកវាយប្រហារទៅលើកប៉ាល់ដឹកទំនិញ ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល។
ក្រុមហ៊ូទីយេម៉ែនចេញមុខទទួលខុសត្រូវ បន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនន័រវែសអះអាងថា កប៉ាល់របស់ខ្លួន ឈ្មោះ Swan Atlantic បានរងការវាយប្រហារដោយវត្ថុមួយប្រភេទ ដែលបានបណ្តាលឲ្យកប៉ាល់ត្រូវខូចខាតបន្តិចបន្តួច ប៉ុន្តែ គ្មានអ្នករបួស។ កប៉ាល់ចម្បាំងរបស់អាមេរិក USS Carney និយាយថា នៅព្រឹកថ្ងៃចន្ទ គេបានទទួលសញ្ញាសុំជំនួយពីកប៉ាល់ដឹកទំនិញ នៅភាគខាងត្បូងសមុទ្រក្រហម។

Comments
Post a Comment