ចិនកំពុងតែព្រួយបារម្ភជាខ្លាំងលើបំណុល​ អាចបណ្តាលឲ្យសេដ្ឋកិច្ចពីស្ថិរភាពប្រែមកភាពអវិជ្ជមាន

ដោយ៖ម៉ម ពិសី
ទី​ភ្នាក់ងារ​ Moody’s បានបញ្ជាក់​ឲ្យដឹងថា​​ ការសម្រេចចិត្ត​​ទាញ​ទម្លាក់​ការព្យាករណ៍សេដ្ឋកិច្ចចិន ពី​ “ស្ថិរភាពមាន​លំនឹង” ធ្លាក់​មក​ “អវិជ្ជមាន” នេះ គឺដោយសារតែមានកត្តាមួយចំនួន ដែល​ធ្វើ​ឲ្យ​គេបារម្ភ​។ រដ្ឋាភិបាលចិន និង​វិស័យ​សាធារណៈ​ចិន បាន​បន្ត​ចាក់បញ្ចូល​សាក់ប្រាក់យ៉ាងច្រើន ទៅកាន់​រដ្ឋបាល​តំបន់ និង​ក្រុមហ៊ុនរដ្ឋ ដែលកំពុងតែជួបការលំបាកហិរញ្ញវត្ថុ​ខ្លាំង ដែលប្រការនេះហើយ ដែល​​ធ្វើ​ឲ្យ​គេបារម្ភអំពី​បញ្ហាកើនបំណុល​។ ទីភ្នាក់ងារ Moody’s លើកឡើងថា ជំនួយហិរញ្ញវត្ថុដ៏សន្ធឹក​​របស់រដ្ឋចិន ចាក់បញ្ចូលទៅលើវិស័យសេដ្ឋកិច្ចបែបនេះ វាស្តែងឲ្យឃើញថា​ កំណើនសេដ្ឋកិច្ចចិន​ទន់ខ្សោយ ព្រមទាំងបញ្ហាវិបត្តិក្នុងវិស័យ​អចលនទ្រព្យ​ផង​។


 

Comments