រដ្ឋបាលលោកចូ បៃដិន ផ្តើមប្តូរឥរិយាបថ រិះគន់អ៊ីស្រាអែនដែលមិនការពារជីវិតជនស៊ីវីល

ដោយ៖ ម៉ម ពិសី
បន្ទាប់ពីបាន​ផ្អាក​ការ​ប្រយុទ្ធចំនួន​៧ថ្ងៃ កាលពីចុងខែ​វិច្ឆិកា​ អ៊ីស្រាអែល​បានសំរុកបើកការវាយប្រហារ បាញ់​ប្លោងគ្រាប់ និង​បញ្ជូន​កងទ័ពថ្មើរជើង ទៅកាន់ភាគខាងត្បូងហ្កាហ្សា ទាំងដែល​ប្រជាជនស៊ីវីល​ប៉ាឡេស្ទីន កំពុងកកកុញយ៉ាងលំបាក​វេទនានៅតំបន់​នោះ​។ ថ្ងៃសុក្រ​ទី​៨ធ្នូ កងទ័ពអ៊ីស្រាអែល បានអះអាងថា គេបានបើក​ប្រតិបត្តិការធំ រវាងពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ដោយ​បាន​វាយ​ចំ​គោលដៅចំនួន៤៥០ចំណុច ដោយប្រើប្រាស់​កងកុម្មង់ដូ​ថ្មើរជើងផង ការវាយប្រហារផ្លូវអាកាស និង​តាមផ្លូវទឹកផង។ ប្រតិបត្តិការនេះ​ បានអនុញ្ញាត​ឲ្យ​កងទ័ពអ៊ីស្រាអែល សម្លាប់​បានសមាជិក​ក្រុមហាម៉ាសជាច្រើននាក់​។


 

Comments