លោក​ស៊ី ជីនពីង ការ​​រឹតបន្តឹង​ចំណង​ទូតរវាង​ប៉េកាំង​និងម៉ូស្គូ គឺជា «​ជម្រើស​យុទ្ធសាស្ត្រ» ដ៏ល្អ

ដោយ៖ ហេង ឧត្តម
បើតាម​ប្រភព​ពី​ទូរទស្សន៍​រដ្ឋ​ចិន CCTV ដែលស្រង់ប្រសាសន៍​ថ្នាក់ដឹកនាំចិន គឺ ថ្នាក់ដឹកនាំជាតិ​ទាំង​ពីរ បាន​ប្រឹងប្រែង​ដើរ​នយោបាយ​កម្រិត​ខ្ពស់ ដែល​ជះឥទ្ធិពល​យ៉ាង​វិជ្ជមាន​ ហើយ​ប្រទេស​រុស្ស៊ី​និង​ចិននឹងបន្ត​សហការគ្នាឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត នៅលើវិស័យ​ជាច្រើន រាប់​ចាប់តាំងពី​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ការតភ្ជាប់​គមនាគមន៍ ហើយនិង​វិស័យ​សំខាន់ៗជាច្រើន​ផ្សេងទៀត។​
​នៅ​ចំពោះ​សមភាគីរុស្ស៊ី នាយករដ្ឋមន្ត្រីចិន លី ឈាំង បាន​ថ្លែងថា នៅក្រោម​ការដឹកនាំរដ្ឋ​​របស់​ប្រធានាធិបតីចិន ស៊ី ជីនពីង និង​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គឺទំនាក់ទំនង​ទ្វេភាគី​នឹង​បន្ត​រក្សា​កម្រិត​ខ្ពស់គ្រប់ជ្រុងជ្រោយ​ ហើយ​ប្រទេស​ជាតិ​ទាំងពីរ នឹងនៅតែរឹត​ចំណង​ទាក់ទង​ជាមិត្តភាព​នេះ​ឲ្យ​កាន់​តែយូរអង្វែង​រៀងរហូត​ទៅ​ ដើម្បីរក្សាឲ្យ​​បាន​ស្ថិរភាព​នៅក្នុង​ពិភពលោក​។​

 

Comments