ដោយ៖ហេង ឧត្តម
តាមគម្រោង ថ្ងៃពុធ ទី៦ធ្នូ សភាអាមេរិកត្រូវអនុម័តផ្តល់ជំនួយផ្នែកយោធា មនុស្សធម៌ និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ប៉ុន្តែ១ថ្ងៃមុន គឺ ថ្ងៃអង្គារ ទី៥ធ្នូ សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានទាស់ទែងខ្វែងគំនិតគ្នា ហើយសមាជិកសភាបក្សសាធារណរដ្ឋ ដើរចេញពីអង្គប្រជុំ។ ក្នុងអង្គប្រជុំនៅនាទីចុងក្រោយទៅហើយ លោក Chuk Schumer ប្រធានក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យប្រចាំនៅព្រឹទ្ធសភា បានប្រកាស ថា «ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពុំអាចថ្លែងសុន្ទរកថាខ្លីតាមវីដេអូ នៅចំពោះមុខសភាអាមេរិកបានទេ ព្រោះមានស្ថានការណ៍វិវឌ្ឍថ្មី»។
Comments
Post a Comment