​នៅជំនួបកំពូល​ទ្វេភាគី សហភាពអឺរ៉ុបប្រាប់ចិនអំពីចំណុចមិនស្មើភាព និងខុសគ្នា

ដោយ៖ ហេង ឧត្តម
នៅក្នុងប្រទេស​ចិន ប្រធានាធិបតី​ លោក ស៊ី ជីនពីង បាន​ថ្លែង​ប្រាប់​សមភាគី​សហភាព​អឺរ៉ុប​ថា «យើង​ត្រូវ​ពួត​ដៃ​​ដើម្បី​ដោះស្រាយ​ឆ្លើយ​តប​នឹង​បញ្ហា​វិ​បត្តិរបស់​ពិភពលោក​ ហើយ​និង​ត្រូវ​ធ្វើការ​រួម​គ្នា​ដើម្បី​ជ្រោម​ជ្រែង​ស្ថិរភាព​ និង​វិបុលភាព​របស់​ប្រជាជន»។ ប្រមុខរដ្ឋចិន បន្ទរទៀតថា «សហភាពអឺរ៉ុប និងចិន គួរតែ​ធ្វើ​ជា​ដៃ​សហការ​​រួមគ្នា​ ដើម្បី​​ផល​ប្រយោជន៍​រួម ដោយឈរ​លើស្មារតី​ជឿទុកចិត្តគ្នា​»។​

រីឯ ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន មានប្រសាសន៍ថា «ចិន ជា​ប្រទេស​ដៃគូពាណិជ្ជកម្ម​ដ៏​ធំដ៏សំខាន់​ របស់​សហភាពអឺរ៉ុប​។ ក៏ប៉ុន្តែ ច្បាស់ណាស់ថា យើង​​នៅ​មាន​​ ចំណុច​មិនស្មើភាពគ្នា និងភាព​ខុសគ្នាច្រើន ដែល​យើង​ត្រូវ​លើកយក​មក​និយាយ​គ្នា ​»។


 

Comments