ចិនអះអាងថាអំពីការចរចារវាងរបបសិក និងក្រុមឧទ្ទាមនៅភាគខាងជើង បានលទ្ធផលវិជ្ជមាន

ដោយ៖ ម៉ម ពិសី
នៅក្នុងសន្និសីទកាសែត ព្រឹកថ្ងៃចន្ទទី​១១ធ្នូ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន បាន​លើកឡើងថា ចិនមានសេចក្តីត្រេកអរ រីករាយ ដែល​ឃើញភាគីជម្លោះនៅភាគខាងជើង​ភូមា អាច​ឈានចូលតុ ចរចាសន្តិភាព និងបានទទួលលទ្ធផល​វិជ្ជមាន​ថែមទៀត។ លោកស្រី​បន្ថែម ភាគីចិនសន្យា​នឹងបន្តជួយភូមា ​ដើម្បីឈានទៅសម្រេច​កម្មវត្ថុនេះ​។

លោកស្រីម៉ៅ នីង បានពន្យល់ថា បើស្ថានការណ៍​នៅភាគខាងជើងភូមា ឈានទៅ​រកភាពស្ងប់ស្ងាត់ មានសន្តិសុខ នោះវានឹងផ្តល់​អត្ថប្រយោជន៍​ដល់​ភាគីទាំងអស់នៃប្រទេសនេះ​ ហើយវាក៏ញ៉ាំងឲ្យ​មាន​សុខសុវត្ថិភាព​ នៅតាមបណ្តោយ​ព្រំដែន រវាង​ចិននិងភូមាដែរ​។


 

Comments