ដោយ៖ ឈាង បុប្ផា
ដោយគ្មានការភ្ញាក់ផ្អើល អាមេរិកបោះឆ្នោតវេតូប្រឆាំងសេចក្តីសម្រេចដែលទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌នៅហ្កាហ្សា។ នៅក្នុងការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ប្រទេសចំនួន១៣របស់ក្រុមប្រឹក្សាបានបោះឆ្នោតគាំទ្រអត្ថបទព្រាងសេចក្តីសម្រេចដែលស្នើឡើងដោយអេមីរ៉ាតអារ៉ាប់រួម។ មានតែអ្នកតំណាងអាមេរិកម្នាក់ឯងតែប៉ុណ្ណោះដែលលើកដៃវេតូប្រឆាំង ចំណែកអង់គ្លេសដែលជាសមាជិកអចិន្ត្រៃយ៍មួយទៀតបានបោះឆ្នោតអនុបវាទ។ វេតូរបស់អាមេរិកដែលជាសមាជិកអចិន្ត្រៃយ៍បានធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខបរាជ័យមិនអាចចេញសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌នៅហ្កាហ្សា។
Comments
Post a Comment