លោក វ៉ាង យី បានព្រមានហ្វីលីពីន ដោយប្រយ័ត្នប្រយែង និងមានការថ្លឹងថ្លែង ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង

ដោយ៖ ទុយ ដានែល
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធ ទី២០ធ្នូ រវាងលោកប្រមុខការទូតចិន វ៉ាង យី និងលោកប្រមុខការទូតហ្វីលីពីន អង់រិក ម៉ាណាឡូ លោក វ៉ាង បាននិយាយថា ស្ថានភាពជម្លោះរវាងចិននិងហ្វីលីពីន គឺកាន់តែធ្ងន់ធ្ងរឡើងៗ។ ចិនក៏បានទម្លាក់ ការទទួលខុសត្រូវនេះទៅឲ្យហ្វីលីពីន។ លោក វ៉ាង យី បានបន្តទៀតថា «មូលហេតុនៃជម្លោះនេះ គឺហ្វីលីពិនបានផ្លាស់ប្តូរគោលជំហររបស់ខ្លួន ព្រមទាំង បានបន្តញុះញង់ និងបង្កបញ្ហា នៅសមុទ្រចិនខាងត្បូង ក្នុងការទាមទារសិទ្ធ កាន់កាប់ស្របច្បាប់ នៅតំបន់នោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសចិន
 

Comments