អ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្ហាញសញ្ញា ពីការចង់ចរចាបទឈប់បាញ់លើកទី២

ដោយ៖ ហេង ឧត្តម
បើតាម​ប្រភព​ពី​ក្រុម​ហាម៉ាស ដែល​ទីភ្នាក់​ងារព័ត៌មាន​បារាំងអាអេហ្វប៉េ​​ទទួល​បាន គឺ មេដឹកនាំក្រុមហាម៉ាស់ លោក អ៊ីស្មាអ៊ីល ហានីយេហ៍ នឹង​ជួប​ជាមួយ ប្រធាន​ចារកិច្ចអេហ្ស៊ីប លោក អាប្បាស កាមែល រកផ្លូវ​បញ្ឈប់​អំពើហិង្សា​ និង​ផ្អាក​សង្គ្រាម​បាញ់​បោះ ដើម្បីនឹង​ត្រៀម​រៀប​ចំ​កិច្ចព្រមព្រៀង​ដោះដូរ​ចំណាប់​ខ្មាំង​ប៉ាឡេស្ទីន​។ ទន្ទឹម​នឹងគ្នា​នោះ មេក្រុមចលនាជីហាតអ៊ីស្លាម​ប៉ាឡេស្ទីន លោក ហ្សាដ អាល-ណាខាឡា ដែល​ឈរជើងផ្ទាល់​នៅ​តំបន់​ហ្គាហ្សា ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​គែរ ដើម្បី​ពិភាក្សា​គ្នាដែរ​ នៅ​សប្តាហ៍​ថ្មី។​

 

Comments