កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកដ៏ទំនើប ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក

ដោយ៖ ឈាង បុប្ផា
កូរ៉េខាងជើង​បាញ់មីស៊ីលបាលីស្ទិក​ដ៏ទំនើបចុងក្រោយបំផុត នៅព្រឹកថ្ងៃ​ចន្ទ ចេញពី​តំបន់ជិត​រដ្ឋធានីព្យុងយ៉ាង។ យោង​តាម​កូរ៉េខាងត្បូង និងជប៉ុន ដែល​តាមដានជាប់​ព្រឹត្តិការណ៍​នៅ​ថ្ងៃនេះ មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​របស់​កូរ៉េខាងជើង​បាន​ហោះ​ដល់​ចម្ងាយ ១ម៉ឺនគីឡូម៉ែត្រ ក្នុង​រយៈពេល​៧៣នាទី មុន​នឹង​ធ្លាក់​នៅភាគខាងលិច​កោះហុកកៃដូ​របស់​ជប៉ុន។ ភាគីជប៉ុនវាយតម្លៃ​ថា មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​របស់​កូរ៉េខាងជើង​អាច​ហោះ​ចម្ងាយ ១៥០០០គីឡូម៉ែត្រ ពោល​គឺ​អាច​ទៅ​ដល់​ទឹកដី​អាមេរិក​បាន​ដោយ​ងាយ។

 

Comments