សហរដ្ឋ​អាមេរិកចង់ឲ្យរៀបចំកែទម្រង់ថ្មី ប្តូរ​​ក្រុមដឹកនាំអាជ្ញាធរ​ប៉ាឡេស្ទីន ខណៈបញ្ហាមកពី​​អ៊ីស្រាអែល

ដោយ៖ ហេង ឧត្តម
ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​អ៊ីស្រាអែលនិង​ក្រុម​​​ហាម៉ាស នៅថ្ងៃទី​៧ ខែតុលា មកម្ល៉េះ​ ដែល ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ថា​ចង់​ឃើញ​ការ​សើរើផ្លាស់ប្តូរក្រុមថ្នាក់ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន នៅពេល​សង្គ្រាម​​ផុត​រលត់ទៅ។​​

ថ្ងៃ​សុក្រ​ថ្មីៗនេះ អ្នក​ទីប្រឹក្សា​លោកចូ បៃដិន ខាង​សន្តិសុខជាតិអាមេរិក​ គឺ​លោក ជេក ស៊ូលីវ៉ាន់ ​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​​មេថ្នាក់ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន លោក ម៉ះមូដ អាបាស់ ហើយ​និង​បាន​រំឭក​ជំរុញឲ្យ​ផ្លាស់ប្តូរ​​ក្បាល​ម៉ាស៊ីល​ដឹកនាំ​ឲ្យ​បាន​ឆាប់​រហ័ស។ នេះគឺបន្ទាប់ពី​ចុង​ខែ​វិច្ឆិក​កន្លងទៅ ដែល​ប្រមុខ​ការទូត​អាមេរិក លោក អង់តូនី ប្ល៊ីងកិន ​​ជួប​ក្រុម​មេថ្នាក់ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន ហើយនិង​បាន​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃការផ្លាស់ប្តូរ​កែទម្រង់​​​ ទប់​ស្កាត់​អំពើ​ពុករលួយ ពង្រឹង​ផ្នែក​សង្គម​ស៊ីវិល ហើយ​និង​ បើកចំហរ​គាំទ្រ​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន​។

 

Comments