ដោយ៖ ម៉ម ពិសី
នាវារុស្ស៊ី Novocherkaask ត្រូវឆេះខ្ទេចហើយ។ នេះគឺជាសារផ្សាយតាមបណ្តាញ Telegram របស់កងទ័ពអ៊ុយក្រែន នៅវេលាទៀបភ្លឺ ព្រឹកថ្ងៃអង្គារទី២៦ធ្នូ។ កងទ័ពអ៊ុយក្រែន បានឲ្យដឹងថា គេបានបាញ់មីស៊ីលក្រ័រស្យែ នៅវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រ ឆ្ពោះទៅកាន់កំពង់ផែ Feodossia ស្ថិតនៅតំបន់គ្រីម៉េ។ មីស៊ីលបានកំទេចនាវាមួយគ្រឿង ដែលរុស្ស៊ីប្រើប្រាស់ ដើម្បីដឹកយានដ្រូន Shaheds របស់អ៊ីរ៉ង់។
លោកអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន Mykola Olechtchouk បានចែកចាយបន្តនូវវីដេអូ ដែលគេថតបាន បង្ហាញរូបភាពអគ្គីភ័យឆាបឆេះ នៅកំពង់ផែ Feodossia។ កំពង់ផែនេះ គឺជាទីតាំងចតនាវាចម្បាំង និងគ្រឿងបរិក្ខាជាច្រើន របស់កងទ័ពជើងទឹករុស្ស៊ី។ លោកអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន អបអរសាទរ ដែលឃើញប្រព័ន្ធនាវាចម្បាំងរបស់រុស្ស៊ី កាន់តែចុះថយចំនួនបន្តិចម្តងៗ។ ដូចគ្នាដែរ លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងអបអរសាទរ ថានេះគឺជាជោគជ័យថ្មីមួយទៀត របស់កងទ័ពអ៊ុយក្រែន។

Comments
Post a Comment