ដោយ៖ ម៉ម ពិសី
សំឡេងស៊ីរ៉ែនលាន់ឮកងរំពងពេញទីក្រុងកៀវ នៅព្រឹកព្រហឹមស្រាងៗ ថ្ងៃអង្គារទី២មករា។ ផ្អែកតាមអ្នកយកព័ត៌មានបារាំង AFP យ៉ាងហោចណាស់ មានសំឡេងផ្ទុះខ្លាំងៗ ចំនួន១០ ត្រូវគេឮនៅទីក្រុងកៀវ ដែលបានធ្វើឲ្យរញ្ជួយអស់អគារនានា។ កងទ័ពអាកាសអ៊ុយក្រែន បានជូនដំណឹងជាមុន តាមបណ្តាញTelegram ឲ្យប្រជាជនសំងំនៅទីកន្លែងមានសុវត្ថិភាព ព្រោះមីស៊ីលជាច្រើនគ្រាប់របស់រុស្ស៊ី កំពុងហោះសំដៅមកហើយ។
ព្រឹកថ្ងៃអង្គារ កងទ័ពអ៊ុយក្រែនបានអះអាងថា បំណែកមីស៊ីលជាច្រើនគ្រាប់ បានធ្លាក់រាយប៉ាយក្នុងរដ្ឋធានីកៀវ ដោយសារប្រព័ន្ធខែលមីស៊ីលរបស់អ៊ុយក្រែន បានបាញ់ស្ទាក់បានជោគជ័យ។ លោក Valery Zaloujny អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានសរសេរលើបណ្តាញសង្គម X ថាកងកងទ័ពអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធខែលមីស៊ីល Patriot បាញ់ស្ទាក់កំទេចបានមីស៊ីល Kinjal (Kinjal Kh-47M2) របស់រុស្ស៊ី ចំនួន១០គ្រាប់ កាលពីព្រឹកថ្ងៃអង្គារ។ លោកសរសេរបន្តថា បើកុំតែបានប្រព័ន្ធខែលមីស៊ីល Patriot កុំអីមិនដឹងជាមានមនុស្សស្លាប់ប៉ុន្មាននាក់នោះទេ ដោយសារតែមីស៊ីលរបស់រុស្ស៊ី។

Comments
Post a Comment