តើសវនាការតុលាការយុត្តិធម៌អន្តរជាតិ អាចប៉ះពាល់ខ្លះអ្វីដល់អ៊ីស្រាអែល?


 ដោយ៖ ឈាង បុប្ផា
នៅ​ប្រទេស​ហូងឡង់ តុលាការ​យុត្តធម៌​អន្តរជាតិនៅ​ទីក្រុង​ឡាអេ នៅថ្ងៃ​ព្រហស្បតិ៍នេះ​បើកសវនាការ​លើសំណុំរឿង​ប្រល័យពូជសាសន៍​នៅ​ហ្កាហ្សា ដែលមានប្រជាជន​ប៉ាឡេស្ទីនជា​ជនរងគ្រោះ។ ម្ចាស់ដើមបណ្តឹងនៅក្នុងរឿងនេះ គឺ​អាហ្វ្រិកខាងត្បូង ចំណែក​អ៊ីស្រាអែល​ជា​អ្នករង​ការចោទប្រកាន់។

តុលាការ​ក្រុងឡាអេ បើកសវនាការ​នៅថ្ងៃនេះ បន្ទាប់ពី​បាន​ទទួលពាក្យ​បណ្តឹង​របស់​អាហ្វ្រិក​ខាងត្បូង កាលពីថ្ងៃទី ២៩​ធ្នូ​កន្លងទៅ ដែលនៅក្នុងនោះ អាហ្វ្រិកខាងត្បូង​ចោទប្រកាន់​អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍​នៅហ្កាហ្សា។ អាហ្វ្រិកខាងត្បូង​ចេញមុខ ចោទប្រកាន់​អ៊ីស្រាអែល ជំនួស​ប្រជាជន​ប៉ាឡេស្ទីន ដោយសារ​ហេតុផលពីរ

Comments