ដោយ៖ អៀង សុខម៉ិញ
នៅថ្ងៃសៅរ៍នេះ ពួកឧទ្ទាមហ៊ូទីបានអះអាងមានយ៉ាងហោចទីតាំងយោធារបស់ហ៊ូទីមួយកន្លែង នៅរដ្ឋធានីសាណាបានរងការវាយប្រហារ។ បន្តិចក្រោយមកទីបញ្ជាការដ្ឋានអាមេរិក ក៏បានបញ្ជាក់ ដំណឹងស្តីពីការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងប្រព័ន្ធរ៉ាដាមួយនៅយេម៉ែន ដោយប្រើមីស៊ីលTomahawkបាញ់ចេញពីនាវាចម្បាំងUSS Carney។
កាលពីថ្ងៃសុក្រ អាមេរិកនិងសម្ព័ន្ធមិត្តអង់គ្លេសបានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាសយ៉ាងហោច១៥០គ្រាប់ លើទីតាំងយោធារបស់ពួកឧទ្ទាមហ៊ូទីនៅយេម៉ែន ចំនួនប្រមាណ៣០កន្លែង។ ខាងហ៊ូទីថាមានអ្នកស្លាប់៥នាក់និងរងរបួស៦នាក់។ ជាចម្លើយតប ពួកហ៊ូទីបានគំរាមថាសងសឹកវិញដោយដៅយកផលប្រយោជន៍អាមេរិកនិងអង់គ្លេសជាផ្ទាំងស៊ីបនៃការវាយប្រហារ។ ម្សិលមិញពួកហ៊ូទីបានបាញ់មីស៊ីលយ៉ាងហោចណាស់មួយគ្រាប់សំដៅសមុទ្ទក្រហម តែបើតាមយោធាអាមេរិក គ្មានប៉ះលើនាវាណាឡើយ។

Comments
Post a Comment